Breaking

Friday, June 2, 2017

សម្លរការីសាច់មាន់






សម្លរការីសាច់មាន់ជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិ ភោគមិនថារស់នៅក្នុង
ទីក្រុងរឺជនបទនិងល្បីជាមុខម្ហូបមានរសជាតិឆ្ងាញ់។តើសម្លរការីសាច់មាន់ដែល ជនជាតិខ្មែរ
ចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?

គ្រឿងផ្សំមានដួចជា៖


    - សាច់មាន់                    - ខ្ទឹមបារាំង
    - ស្ករស អំបិល ទឹកត្រី            - សណ្តែកដីលីង
    - ដំឡូងជ្វា ឫ ដំឡូងបារាំង            - រមៀតរំដេង
    - ស្លឹកក្រូចសើច                 - ម្ទេសឆ្អើរ
     - ខ្ទឹមសខ្ទឹមក្រហម                - គ្រឿងការី
    - គល់ស្លឹកគ្រៃហាន់                - ខ្ទិះដូង
    - ប្រហុក ឫ កាពិ                   

ចំពោះរបៀបធ្វើមានជាលំដាប់ដួចតទៅ៖

    កាប់សាច់មាន់ជាដុំ
    ចិតសំបកដំឡូងហើយកាត់ជាដុំៗ បើប្រើដំឡូងជ្វា ត្រូវត្រាំទឹកកំបោរ (កំបោរយាយៗពិសាម្លូ)
    ចិតសំបកត្រប់ ហើយចិតជាដុំៗ
    ខ្ទឹមបារាំង បកចំបកចេញរួចហាន់តាមបណ្តោយជាចំនិតៗមិនតូចពេកមិនធំពេក
    កាត់ត្រប់ជាដុំៗ
    ម្ទេសឆ្អើរ យកសរសៃ យកគ្រាប់ចេញ រួចត្រាំទឹកអោយរីក ចិញ្ច្រាំលាយស្ករ(ដើម្បីកុំអោយហឹរពេក) អោយម៉ត់។
    បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច រមៀតរំដេងខ្ទឹមសខ្ទឹមក្រហមសណ្តែកដីលីង រួចដាក់បុកច្របល់ជាមួយម្ទេសឆ្អើរ
    ចិញ្ច្រាំនិងគ្រឿងការី
    ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)
    ចាក់ខ្ទិះដូងន្តិចចូលក្នុងឆ្នាំងរួចដាក់គល់ស្លឹកគ្រៃបុកនិងប្រហុកចិញ្ច្រាំចូលលឺងច្របល់ចូលគ្នារួចដាក់សាច់មាន់ច្របល់ចូលគ្នាមួយច្របក់
    ដាក់ទឹកត្រីអំបិល ស្ករ បិតគំរប់ឆ្នាំងទុកអោយពុះបន្តិច
    ថែមខ្ទិះដូងរួចរំងាស់រហូតសាច់មាន់ជិតផុយ ទើបដាក់ដំឡូង និងត្រប់ចូល
    ទុកអោយពុះម្តងទៀត ដាក់ខ្ទឹមបារាំងចូល ភ្លក់ប្រៃផ្អែមរួចជាការស្រេច ៕

No comments:

Post a Comment

Adbox