Breaking

Friday, June 2, 2017

សំម្លរម្ជូរខ្ទិះសាច់គោ





សំម្លរម្ជូរខ្ទិះសាច់គោជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិ ភោគមិនថារស់នៅក្នុង
ទីក្រុងរឺជនបទនិងល្បីជាមុខម្ហូបដែលមានរសជាតិឆ្ងាញ់។តើសំម្លរម្ជូរខ្ទិះសាច់គោដែល ជនជាតិខ្មែរ
ចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?

គ្រឿងផ្សំមានដួចជា៖


            -ម្នាស់ សណ្តែកកួរ        -ស្ករស អំបិល ទឹកត្រី
            -ខ្ទិះដូង            -ម្ទេសឆ្អើរ                   
            -សណ្តែកដីលីង        -ម្ជូរសណ្តាន់ ឫ អំពិលទុំ
            -គ្រឿងការី            -គល់ស្លឹកគ្រៃហាន់ ស្លឹកក្រូចសើច រមៀតរំដេងខ្ទឹមស ខ្ទឹមក្រហម   
            -ប្រហុក ឫ កាពិ        -សាច់គោ (សាច់កំភួន សាច់ស្លម្ជូរគ្រឿង មិនបាច់យកសាច់ផុយទេ)
                                       

ចំពោះរបៀបធ្វើមានជាលំដាប់ដួចតទៅ៖

    ហាន់សាច់គោជាបន្ទះតូចៗ
    កាត់ម្នាស់ជាដុំតូចៗ
    កាត់សណ្តែកកួរខ្លីៗ
    ម្ទេសឆ្អើរ យកសរសៃ យកគ្រាប់ចេញ រួចត្រាំទឹកអោយរីក។ ចិញ្ច្រាំលាយស្ករ(ដើម្បីកុំអោយហឹរពេក) អោយម៉ត់។
    បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច រមៀតរំដេងខ្ទឹមស ខ្ទឹមក្រហម សណ្តែកដីលីង រួចដាក់បុកច្របល់ជាមួយម្ទេស ឆ្អើរចិញ្ច្រាំនិងគ្រឿងការី។
    ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)
    ចាក់ខ្ទិះដូងន្តិចចូលក្នុងឆ្នាំងរួចដាក់គល់ស្លឹកគ្រៃបុកនិងប្រហុកចិញ្ច្រាំចូលលឺងច្របល់ចូលគ្នារួចដាក់សាច់គោច្របល់ចូលគ្នាមួយច្របក់។
    ដាក់ម្ជូរសណ្តាន់ ឫ អំពិលទុំ រួចដាក់ទឹកត្រីអំបិល ស្ករ បិតគំរប់ឆ្នាំងទុកអោយពុះបន្តិច។
    ថែមខ្ទិះដូងរួចរំងាស់មួយស្របក់ ទើបដាក់ម្នាស់និងសណ្តែកកួរចូល។
    ទុកអោយពុះម្តងទៀត ភ្លក់ប្រៃផ្អែមរួចជាការស្រេច។
    ចំណាំ៖
            - បើមិនកូរគ្រឿងមុននឹងដាក់សាច់មាន់ចូលទេ សំលការីយើងមិនឡើងពណ៌ក្រហមស្អាតទេ។
            - បើយកសាច់ផុយ ពេលដាក់ម្នាស់ចូលច្បាស់ជារលួយសាច់លែងឆ្ងាញ់អស់ហើយ។

No comments:

Post a Comment

Adbox