Breaking

Friday, June 9, 2017

របៀបធ្វើផ្អកអង្គរលីងសាច់ជ្រូកបីជាន់

របៀបធ្វើផ្អកអង្គរលីងសាច់ជ្រូកបីជាន់

របៀបធ្វើផ្អកអង្គរលីងសាច់ជ្រូកបីជាន់ ជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិភោគមិនថារស់នៅក្នុងទីក្រុងរឺ ជនបទនិងល្បីជាមុខម្ហូបខ្មែរមានរសជាតិឆ្ងាញ់។ តើរបៀបធ្វើផ្អកអង្គរលីងសាច់ជ្រូកបីជាន់ ដែលជនជាតិខ្មែរចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?


គ្រឿងផ្សំមានដូចជា៖
  • សាច់ជ្រូក 3ជាន់ 1kg
  • ស្ករត្នោត 1 ស្លាបព្រាបាយ
  • ប៊ីចេង 1 ស្លាបព្រាបាយ
  • អង្ករលីងកន្លះកំប៉ុង
  • រំដេង
  • អំបិលគ្រួស 2 ខាំកន្លះ ( មិនប្រើអំបិលម៉ត់ទេ )

  • ចំពោះរបៀបធ្វើ៖
    សាច់ជ្រូក 3ជាន់លាងទឹកអោយស្អាត ហាន់ជាបន្ទះស្ដើង ៗ កាត់ប្រវែងម៉ាម្រាមដៃ រួចយកទៅប្រលាក់ជាមួយអំបិលគ្រួសទុក 5 ថ្ងៃ ទើបយកវាមកចាវជាមួយ ស្ករត្នោត អង្ករលីង ប៊ីចេង រំដេង ប្រលាក់ចូលគ្នាអោយសព្វ បន្ទាប់យកមកដាក់ក្នុងក្រឡ រឺកែវ ទុករយះពេល 9 ឫ 10 ថ្ងៃ ទើបអាចយកទទួលទានបាន ដោយយកមក ចៀន រឺ ចំហុយ ធ្វើអ្វីផ្សេងៗទៀតតាមចំណូលចិត្ត ៕
    ប្រភព៖ Reasey Chea Sovan Reasey

    No comments:

    Post a Comment

    Adbox