Breaking

Sunday, June 11, 2017

ម្ជូរពងត្រី

ម្ជូរពងត្រី

ម្ជូរពងត្រី ជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិភោគមិនថារស់នៅក្នុងទីក្រុងរឺ ជនបទនិងល្បីជាមុខម្ហូបខ្មែរមានរសជាតិឆ្ងាញ់។ តើរម្ជូរពងត្រី ដែលជនជាតិខ្មែរចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?




គ្រឿងផ្សំមានដូចជា៖
  • ពងត្រី
  • កូនត្រី ឬត្រីរ៉ស់ក៏បាន
  • ត្រកួន
  • ម្អម
  • ខ្ទឹមស
  • ម្ទេស
  • ម្ជូរអម្ពិលទុំ
  • ប្រហុក
  • អំបិល
  • ស្ករស និងម្សៅស៊ុប

  • ចំពោះរបៀបធ្វើ៖
    មុនដំបូងដាក់ដំាទឹកឲ្យពុះទើបបង់ខ្ទឹមចិញ្រ្ចាំ កូនត្រី និងពងត្រីចូលដំណាលគ្នា។ នៅពេលដែលសម្លពុះម្ដងទៀត ហើយសាច់ត្រីឆ្អិនល្អនោះ សឹមជ្រំម្ជូរអម្ពិលទុំ និងប្រហុកតិច ឬច្រើនតាមចំណូលចិត្ត។ បន្ទាប់មកទៀតត្រូវបន្ថែមគ្រឿងផ្សំរសជាតិមាន អំបិល ស្ករស និងម្សៅស៊ុប រួចភ្លក្សសាបប្រៃតាមការគួរ។ នៅពេលដែលរសជាតិសម្លឆ្ងាញ់ល្មមហើយ សឹមបង់ត្រកួនចូលរួចទុកមួយរំពុះទៀត។ ចុងក្រោយត្រូវបង់ម្អម និងម្ទេសរួចបិទភ្លើងចង្ក្រាន។

    No comments:

    Post a Comment

    Adbox