Breaking

Friday, June 9, 2017

ទឹកគ្រឿងសាច់ជ្រូក

ទឹកគ្រឿងសាច់ជ្រូក

ស្រយ៉ជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិ ភោគមិនថារស់នៅក្នុងទីក្រុងរឺ ជនបទនិងល្បីជាមុខម្ហូបខ្មែរមានរសជាតិឆ្ងាញ់។ តើស្រយ៉ដែល ជនជាតិខ្មែរចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?


គ្រឿងផ្សំមានដួចជា៖
  • សាច់ជ្រូក
  • ខ្ទឹមក្រហម
  • ម្ទេសក្រៀម
  • ប៉េងប៉ោះទុំ ( ចិញ្ច្រាំអោយម៉ត់ )
  • អំពិលទុំ ស្ករស ទឹកត្រី ម្សៅស៊ុប
  • បន្លែ អន្លក់សម្រាប់ញ៉ាំជាមួយម្ហូបបុកទឹកគ្រឿងសាច់ជ្រូក រួមមាន ផ្កាខាត់ណា ត្រសក់ ពពាយ ការ៉ុដ ស្ពៃក្ដោប និងសណ្ដែកគួរ

  • ចំពោះរបៀបធ្វើ៖
  • ដំបូង ត្រូវយកសាច់ជ្រូកមកចិញ្ច្រាំជាមួយខ្ទឹមក្រហម និងម្ទេសក្រៀម អោយម៉ត់
  • ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ សាច់ជ្រូក ដែលចិញ្ច្រាំចូលគ្នាជាមួយ ម្ទេសក្រៀមនិង ខ្ទឹមក្រហមឆាត្រប់ចុះឡើង បន្ទាប់មកដាក់ ប៉េងបោះ ស្ករស ម្សៅស៊ុប ទឹកត្រី អំបិល និង ទឹកបន្តិច រំងាស់ទុកអោយពុះមួយសន្ទុះ
  • ទើបដាក់អំពិលទុំចូល ភ្លក់មើលអោយល្មមតាមការចូលចិត្ត ( រស់ជាតិជូរអែម ) ទុកអោយពុះម្ដងទៀត ដួសដាក់ចាន រួចជាការស្រេច ។
  • ប្រភព៖ មុខម្ហូបប្រចាំគ្រួសារ

    No comments:

    Post a Comment

    Adbox