Breaking

Friday, June 2, 2017

ប្រហុកខ្ទិះ


ប្រហុកខ្ទិះជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិ ភោគមិនថារស់នៅក្នុង
ទីក្រុងរឺជនបទនិងល្បីជាមុខម្ហូបដែលមានរសជាតិឆ្ងាញ់ ។ តើប្រហុកខ្ទិះដែលជនជាតិខ្មែរ
ចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ ?

គ្រឿងផ្សំមានដួចជា៖

    ប្រហុកសាច់ល្អ
    សាច់ជ្រូកបីជាន់ចិញ្ច្រាំ
    ត្រីឆ្អើរប្រឡេះយកតែសាច់
    បង្គាក្រៀមបុក
    ត្រប់ពុតញង
    គ្រឿងបុកមានរំដេង, គល់ស្លឹកគ្រៃ, ស្លឹកក្រូចសើច, រមៀត, ខ្ជាយ, ម្ទេសឆ្អើរ, ម្ទេសហឹរ, ខ្ទឹមស, ខ្ទឹមក្រហម(បុកចូលគ្នាឱ្យម៉ត់)
    ប្រេងឆា, ទឹកត្រី, ស្ករស, ប៊ីចេង, ប្រហុក, ម្សៅស៊ុប, ខ្ទិះដូងយកក្បាលខ្ទិះ, ខ្ទឹមស, ខ្ទឹមក្រហមចិញ្ជ្រាំចូលគ្នាឱ្យល្អិត

    អន្លក់មានដួចជា៖
    ស្ពៃក្ដោប
    ភ្លៅកង្កែប
    កញ្ឆែត
    ត្រប់ស្រួយ
    សណ្ដែកកួរ
    ត្រសក់ ឫបន្លែអ្វីផ្សេងទៀតតាមតែលោកអ្នកចូលចិត្ដ

ចំពោះរបៀបធ្វើមានជាលំដាប់ដួចតទៅ៖

    ជាដំបូង​ត្រូវដាក់​ខ្ទះទុក​ឱ្យក្ដៅ រួចចាក់​ប្រេងឆាចូល ដាក់ត្រប់​ពុតញង​ចូលលីង​ឱ្យឆ្អិនបន្ដិច រួចដួសទុក​ដោយទ្បែក។
    ប្រេងឆា​ដែលនៅសល់ ត្រូវដាក់​ខ្ទឹមស និង​ខ្ទឹមក្រហម​ចិញ្ជ្រាំ​ចូលលីង​ឱ្យក្រហម ទើបដាក់​គ្រឿង​ដែលបុក​រួចលីង​ទាល់តែឈ្ងុយ
    និង​ទ្បើងពណ៌​ក្រហម។
    ក្រោយពី​ធ្វើគ្រឿង​ទ្បើងពណ៌​ក្រហមហើយ ទើបដាក់​ប្រហុកចូល​លីងសព្វ​សាច់ បើគោក​ត្រូវចាក់​ក្បាលខ្ទិះ​ចូលបន្ដិច​ទុកឱ្យពុះ
    បន្ទាប់មក​ដាក់សាច់ជ្រូក, ទឹកត្រី, ស្ករស, ប៊ីចេង, ម្សៅស៊ុប, សាច់ត្រីឆ្អើ, បង្គាក្រៀមបុក, ត្រប់ពុតញង ទើប​ចាក់ក្បាល​ខ្ទិះចូល
    តែមិន​ឱ្យរាវ​ពេកទេ ត្រូវភ្លក់​រសជាតិ​ឱ្យផ្អែម និង​ប្រៃបន្ដិច។
    ពេលទទួលទាន ត្រូវផ្ទាប់​ជាមួយអន្លក់​បន្លែស្រស់ ហើយ​ត្រូវបរិភោគ​ជាមួយ​បាយ។


No comments:

Post a Comment

Adbox