Breaking

Friday, June 2, 2017

របៀបធ្វើទឹកគ្រឿង



ទឹកគ្រឿងជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិភោគមិនថារស់នៅក្នុង ទីក្រុងរឺជនបទនិង ល្បីជាមុខម្ហូបប្រចាំត្រកូលខ្មែរ។ ​តើទឹកគ្រឿងដែល ជនជាតិខ្មែរចូលចិត្តញ៉ាំ​ មានគ្រឿងផ្សំមានអ្វីខ្លះ
គ្រឿងផ្សំរបស់ទឹកគ្រឿងមានដួចជា៖ 

  • ​​​ផ្នែកសាច់ៈត្រីកេសឆ្អើរ ត្រីរ៉ស់ រឺត្រីឆ្ដោរ ស្ងោរ(ត្រីអ្វីក៏បានដែរអោយតែមានសាច់ច្រើនមិនសូវមានឆ្អឹង)
  • ផ្នែកគ្រឿងផ្សំៈទឹកអំពិលទុំ ប្រហុក ស្ករស អំបិល ប៊ីចេង សណ្ដែកដីលីង(មិនបាច់ដាក់ក៏បានបើមិនចូលចិត្ត)
  • ផ្នែកអន្លក់ៈផ្កាស្នោ ផ្កាស្ដៅ កំប្លោក ត្រប់វែង ត្រសក់ ននោង ត្រកួន( ជីបន្លា​និងបន្លែផ្សេងទៀតដែលអ្នកចូលចិត្ត)
ចំពោះរបៀបធ្វើទឹកគ្រឿងមានជាលំដាប់ដួចតទៅ៖
  • លាងត្រីអោយស្អាត ដាក់ចំហុយ ជាមួយប្រហុក។ 
  • ស្រង់ត្រីចេញទឺកប្រហុក អោយត្រជាក់បន្តិច រួចបេះយកសាច់ត្រី បន្ទាប់មកបុកអោយឡើងសរសៃ។ 
  • ជ្រំទឹកប្រហុកចំហុយ ជាមួយអំពិលទុំ រួចចាក់ចូលត្រីបុក លៃលកយ៉ាងណាកុំអោយរាវពេក។ 
  • ដាក់អំបិល ស្ករស និងប៊ីចេង ភ្លក់តាមរសជាតិដែលអ្នកចូលចិត្ត។ 
  • រួចហាន់ជីបន្លាអោយឆ្មារៗដាក់ទុកជាបានការ។ 
  • បុកសណ្ដែកដីលីងដាក់ បើចូលចិត្ត។ 
  • បន្លែអន្លក់ដែលត្រូវស្រុះ មាន ននោង ស្ពៃខៀវ និង ផ្កាស្ដៅ។
  • បន្លែអន្លក់ដែលត្រូវផាត់ប្រេង រឺខ្លាញ់ មាន ផ្កាស្នោ និងត្រកួន។
        ចុងបញ្ចប់យើងត្រូវរៀបចំបន្លែណាដែល ផាត់ប្រេង​រឺខ្លាញ់បន្លែណាដែលស្រុះនិងបន្លែណាមិនស្រុះឬមិន​ផាត់ដាក់តាមប្រភេទរបស់វា។ រួចបរិភោគជាមួយគ្រូសាររបស់អ្នក់បានទាំងរសជាតិបានទាំងសុភមង្គល៕  
    http://www.antkh.com

No comments:

Post a Comment

Adbox