Breaking

Friday, June 2, 2017

ត្រីក្រហមបំពង


ត្រីបំពងជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិ ភោគមិនថារស់នៅក្នុង ទីក្រុងរឺជនបទ និងល្បីជាមុខម្ហូបខ្មែរមានរសជាតិឆ្ងាញ់។តើត្រីបំពងដែល ជនជាតិខ្មែរ ចូលចិត្តញ៉ាំមានគ្រឿង ផ្សំមានអ្វីខ្លះ?
1. គ្រឿងផ្សំមានដួចជា៖
    
            o ត្រីក្រហម                 o ខ្ទឹមជ្រក់
            o ខ្ញី                            o ម្សៅឆា
            o ខ្ទឹមស                      o ទឹកខ្មេះ
            o ទឹកត្រី                      o ស្ករ
            o សាឡាដ                  o ខ្លាញ ឬប្រេងសណ្តែក

2. របៀបធ្វើ៖

ដំបូងយកខ្ទឹមជ្រក់មកហាន់អោយល្អិតខ្ញីកោសហាន់ជាសរសៃឆ្មារៗខ្ទឹមចិញ្រ្ចាំអោយល្អិត​ត្រីក្រហមត្រូវកោសស្រការរួចហូតៗ​ចំខ្នងរួចយកទៅប្រលាក់ជាមួយម្សៅឆាអោយសព្វ។​
បន្ទាប់មក យកសាឡាដលាងទឹកអោយស្អាតហាន់ខ្លីល្មមដាក់ចានសំប៉ែត ។ រួចយកខ្ទះដាក់ខ្លាញ់ អោយច្រើនបន្តិច ទុកអោយក្តៅរួចយកត្រីបំពងអោយឡើងក្រហមក្រៀមល្អទើបស្រង់ត្រីដាក់ចាន សាឡាដ។ យកខ្ទះថ្មីដាក់ខ្លាញ់អោយក្តៅចាក់ខ្ទឹមចិញ្រ្ចាំចូលឆា អោយឈ្ងុយ រួចដាក់ ខ្ទឹមជ្រក់ ខ្ញី ទឹកត្រី ស្ករ ទឹកខ្មេះ ចាក់ទឹកបន្តិច ទុកអោយពុះ យូរបន្តិចភ្លក្សមើលអោយដឹងជូរ ប្រៃស្មើរគ្នា រួចដួសស្រោចពីលើត្រីបំពងជាកាស្រេច។

http://www.antkh.com

No comments:

Post a Comment

Adbox