Breaking

Monday, June 5, 2017

មាន់ដុតABC


មាន់ដុតABC

     មាន់ដុតABCជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិ ភោគមិនថារស់នៅក្នុង
ទីក្រុងរឺជនបទនិងល្បីជាមុខម្ហូបខ្មែរមានរសជាតិឆ្ងាញ់។តើមាន់ដុតABCដែល ជនជាតិខ្មែរ

ចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?


គ្រឿងផ្សំមានដួចជា៖

   
  o ស្លឹកក្រូចសើច ៤ សន្លឹក    o គល់ស្លឹកគ្រៃ ១ ដើម 
  o មាន់ ១ ក្បាល      o រំដេង ៣ ចំណិត
  o ប៊ីចេង ១ ស្លាបព្រាកាហ្វេ   o ស្ករស ៥ ស្លាបព្រាកាហ្វេ
  o ម្សៅស៊ុប ៥ ស្លាបព្រាកាហ្វេ    o ម្រេច ៥ ស្លាបព្រាកាហ្វេ
  o ប្រេងខ្យង ៥ ស្លាបព្រាកាហ្វេ   o ទឹកស៊ីអ៊ីវ ៣ ស្លាបព្រាកាហ្វេ
  o ប្រេងឆា  ១/២ ចានចង្កឹះ

ចំពោះរបៀបធ្វើ៖

         ដំបូង យកមាន់១ក្បាលដែលធ្វើរួច មកសម្អាតនឹងទឹកឲ្យស្អាតជាមុនសិន។បន្ទាប់មកយកឆ្នាំង១ដែលមានទំហំធំអាចដាក់មាន់បាន
    ដាក់លើចង្ក្រាន។ចាក់ប្រេងឆាចូល រួចទ្រាប់បាតឆ្នាំងដោយកំណាត់គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ស្លឹកខ្ទឹម មុននឹងដាក់មាន់ចូល។
    បន្ទាប់មកដាក់ប៊ីចេង ស្ករស ម្សៅស៊ុប ម្រេច ប្រេងខ្យង ទឹកស៊ីអ៊ីវ និងចាក់ស្រាប៊ៀរ ABC ចូលរួចចម្អិនរយៈពេល២៥នាទី នោះជាការស្រេច។

No comments:

Post a Comment

Adbox